កន្លែងទទួល

គឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលដីកាដើម្បីជូនជ្រាប និងប្រការចុងក្រោយនៃដីកាដែលទទួលខុសត្រូវអនុវត្តដីកា។ កន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន២លេខ ហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេង ខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់។ បន្ទាត់ចុងក្រោយគេនៃកន្លែងទទួល គឺត្រូវសរសេរថា ឯកសារ កាលប្បវត្តិ។

សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥