កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ

សំដៅដល់ជនគ្រប់ភេទនិងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយកប្រាក់ឈ្នួលក្រោមការដឹកនាំនិងគ្រប់គ្រងរបស់និយោជកម្នាក់ឬច្រើននាក់ ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យាការងារឬប្រភេទ និងចំនួនប្រាក់ឈ្នួល។ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវគិតរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រព្រមទាំងអ្នកបម្រើក្នុងផ្ទះផងដែរ។

ដកស្រង់ចេញពីច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ) ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩