ការគ្រប់គ្រងធនធានមនុស្ស

សំដៅដល់ដំណើរការអនុវត្តការចាត់ចែងនិងគ្រប់គ្រងមន្ត្រីដើម្បីសម្រេចនូវលទ្ធផលរំពឹងទុករបស់មន្រ្តី និងគោលដៅរបស់អង្គភាព។ ការគ្រប់គ្រងធនធានមនុស្ស រួមមានការបែងចែកការងារនិងការធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងគុណផល ការជ្រើសរើសនិងការតែងតាំង ការផ្លាស់ប្ដូរស្ថានភាពមន្រ្តី វត្តមាននិងការឈប់សម្រាក ក្រមសីលធម៌និងវិន័យ ការលាឈប់ពីក្របខ័ណ្ឌមុខងារសាធារណៈ និងការផ្តល់ការលើកទឹកចិត្តមន្ត្រី។

ដកស្រង់ចេញពីគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ចុះថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៣