ការចំណាយសម្រាប់ចំណាយប្រតិបត្តិការអាទិភាព

គឺជាប្រាក់ចំណាយ (ដែលជាទូទៅគិតជាប្រចាំខែ) ដែលមន្ត្រីបម្រើការងារក្នុងគម្រោងចំណាយប្រតិបត្តិការអាទិភាពទទួលបាន។ មន្ត្រីម្នាក់ៗត្រូវបានតែងតាំងឲ្យបម្រើការងារក្នុងគម្រោងតែមួយគត់ ក្នុងពេលតែមួយ ហើយត្រូវទទួលបានប្រាក់ចំណាយប្រតិបត្តិការអាទិភាពតែមួយក្នុងពេលតែមួយ។ មន្ត្រីបម្រើការងារក្នុងគម្រោងនៅបន្តទទួលបានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលជាធម្មតា។

ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០១០ ស្ដីពីឯកសារណែនាំសម្រាប់ការអនុវត្តចំណាយប្រតិបត្តិការអាទិភាព