ការត្រួតពិនិត្យដោយស្មៀន
សំដៅដល់បុគ្គលិកទទួលបន្ទុកត្រូវដាក់ជូនស្មៀននូវសេចក្តីព្រាងលិខិតរបស់ខ្លួន ដើម្បីត្រួតពិនិត្យ។ ស្មៀន គឺជាអ្នកទទួលខុសត្រូវត្រួតពិនិត្យនូវរាល់លិខិតទាំងអស់ ដើម្បីធានាភាពត្រឹមត្រូវនូវទម្រង់ ខ្លឹមសារ នីត្យានុកូលភាព អក្ខរាវិរុទ្ធ និងភាពមានរបៀបរៀបរយនៃលិខិតមុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
