ការត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល
គឺសំដៅដល់ការធ្វើអធិការកិច្ចលើការផ្តល់សេវាថែទាំកុមារនៅក្នុងមណ្ឌលរបស់អង្គការមិនមែនរដ្ឋាភិបាល ផ្ទៀងផ្ទាត់ទៅនឹងបទដ្ឋានអប្បបរមាដែលបានកំណត់សម្រាប់ការថែទាំកុមារក្នុងមណ្ឌល។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យ រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧