ការថែទាំជំនួស
គឺសំដៅដល់ការថែទាំដែលផ្តល់ទៅឱ្យកុមារដែលមិនស្ថិតនៅក្រោមការថែទាំរបស់ពុកម្តាយបង្កើតរបស់ខ្លួន។ រាល់ករណីទុកដាក់កុមារតាមការថែទាំជំនួសទាំងអស់គឺជា “ការថែទាំបណ្តោះអាសន្ន” លើកលែងតែការទុកដាក់ជាអចិន្ត្រៃយ៍ក្នុងគ្រួសារ។
ដកស្រង់ចេញពីអនុក្រឹត្យចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យ រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ
