ការបិទករណីកុមារ

គឺសំដៅដល់ការវិលត្រលប់របស់កុមារទៅរស់នៅជួបជុំជាមួយឪពុក ម្ដាយ ឬអាណាព្យាបាលវិញ ហើយសេវាគាំទ្រគ្រួសារមានបន្តក្នុងរយៈពេលកំណត់ណាមួយ អ្នកកាន់ករណីពាក់ព័ន្ធអាចបិទករណីទៅតាមស្ថានភាពជាក់ស្ដែងនៃករណីនីមួយៗ និងលទ្ធភាពនៃប្រភពធនធានដែលអាចរកបាន។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យ រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧