ការប្រែប្រួលអាកាសធាតុ ឬបម្រែប្រួលអាកាសធាតុ (Climate Change)
សំដៅទៅលើការប្រែប្រួលសីតុណ្ហភាពនបរិយាកាសនៅជុំវិញភពផែនដី ជាពិសេសការកើនកំដៅ (ដែលអាចបណ្ដាលឱ្យប្រែប្រួលដល់របបទឹកភ្លៀង មានទឹកជំនន់ មានព្យុះ និងគ្រោះមហន្តរាយផ្សេងៗទៀត) ដែលបណ្ដាលមកពីការកើនឡើងនូវកំហាប់ឧស្ម័នផ្ទះកញ្ចក់។ ឧស្ម័នផ្ទះកញ្ចក់ គឺជាស្រទាប់បរិយាកាសនៅជុំវិញភពផែនដី ដែលផ្សំឡើងដោយសារចំហាយទឹកឧស្ម័នកាបូនិច មេតាន ឌីអាសូតម៉ូណូអុកស៊ីត និងអូសូន ហើយបើឧស្ម័នទាំងនេះកើតឡើងដោយធម្មជាតិ នោះឧស្ម័នផ្ទះកញ្ចក់នេះមានតួនាទីថែរក្សាសីតុណ្ហភាពសមស្របសម្រាប់ទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិនៅលើភពផនដី ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩
