ការលើកទឹកចិត្ត
សំដៅដល់រង្វាន់ដែលផ្តល់ដោយក្រសួងទេសចរណ៍ក្រោម មាត្រា ២៦ សម្រាប់ជាការលើកទឹកចិត្តដល់បណ្តាអាជីវកម្មទេសចរណ៍ ឬ បុគ្គលដែលមានស្នាដៃ ក្នុងការរៀបចំបានល្អពិសេសៗនូវផលិតផល ឬ សេវាកម្មទេសចរណ៍ ហើយឆ្លើយតបតាមស្តង់ដារធានាគុណភាពផលិតផល ឬ សេវាកម្មទេសចរណ៍ ។
ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
