កិច្ចប្រជុំអន្តរអង្គភាព
គឺជាកិច្ចប្រជុំរវាងនាយករដ្ឋបាល នាយករងរដ្ឋបាល និងប្រធាន អនុប្រធានអង្គភាពទាំងអស់ចំណុះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះរួមមាន ៖
- កិច្ចប្រជុំអន្តរទីចាត់ការនៅរដ្ឋបាលរាជធានី ខេត្ត ដែលសមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន នាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ នាយករងទីចាត់ការ ប្រធានអង្គភាព និងអនុប្រធានអង្គភាពទាំងអស់ចំណុះរដ្ឋបាលរាជធានី ខេត្ត។
- កិច្ចប្រជុំអន្តរការិយាយល័យនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសមាសភាពចូលរួមកិច្ចប្រជុំ នេះរួមមាន នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាព និងអនុប្រធាន ការិយាល័យ អង្គភាពទាំងអស់ចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥
