កុមាររងគ្រោះ និងងាយរងគ្រោះ

គឺជាកុមារដែលស្ថិតក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ដូចជា៖

  •  កុមារដែលគ្មានឪពុក ម្ដាយ ឬអាណាព្យាបាលនៅជាមួយ
  • កុមារបែកចេញពីគ្រួសារ ឬស្ថានភាពគំរាមកំហែងដែលអាចបណ្តាលឱ្យកុមារបែកចេញពីគ្រួសារតាមរយៈការបោះបង់កុមារចោល ការជាប់ពន្ធនាគារ ការជួញដូរ ឬចំណាកស្រុក
  • កុមារទទួលរងការប្រព្រឹត្តអំពើហិង្សា ឬការគំរាម ការបង្កអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ ឬការកេងប្រវ័ញ្ចគ្រប់រូបភាពដូចជាការលក់ ឬជួលកុមារជាដើម
  • កុមារដែលឪពុកម្ដាយ ឬអាណាព្យាបាលរបស់ខ្លួនពុំមានលទ្ធភាពបំពេញកាតព្វកិច្ចបីបាច់ថែរក្សាដោយសារការខ្វះខាតតម្រូវការចាំបាច់ និងសេវាមូលដ្ឋាន ទីជម្រក ចំណីអាហារ សម្លៀកបំពាក់ការអប់រំ និងការថែទាំសុខភាព
  • កុមារ ឬអ្នកថែទាំកុមារមានជំងឺរ៉ាំរ៉ៃ ឬមានពិការភាពដែលធ្វើឱ្យកុមារមិនអាចទទួលបានការថែទាំសមស្រប
  • កុមារដែលគ្រួសារញៀនគ្រឿងស្រវឹង លេងល្បែងស៊ីសង ប្រើប្រាស់សារធាតុញៀនផ្សេងៗដែលមិនអាចផ្ដល់ការថែទាំសមស្របដល់កុមារ
  • កុមារដែលកំពុងប្រឈម ឬកំពុងមានទំនាស់នឹងច្បាប់ ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យ រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧