ក្របខណ្ឌថវិការយៈពេលមធ្យម
សំដៅដល់ការរៀបចំឱ្យមានជាយន្តការស្ថាប័នសម្រាប់ការធ្វើអាទិភាវូបនីយកម្ម ដើម្បីបង្ហាញអំពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយដាក់ចេញនូវពិតានចំណាយ និងសនិទានកម្មសម្រាប់រយៈពេលមធ្យម ជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្របខ័ណ្ឌថវិការយៈពេលមធ្យម ផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងផែនការយុទ្ធសាស្ត្រថវិកា តាមរយៈការធ្វើ សមាហរណកម្មផ្នែកគោលនយោបាយ ការរៀបចំផែនការ និងការប៉ាន់ស្មានថវិកាសម្រាប់រយៈពេលមធ្យម៣(បី) ឆ្នាំ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
