ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម
សំដៅដល់ឯកសារយុទ្ធសាស្ត្រ ដែលផ្តល់នូវការប៉ាន់ស្មានពីធនធាននិងបន្ទុកថវិការដ្ឋ កំណត់ជំហរគោលនយោបាយថវិកា កំណត់ពិតានចំណាយថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់ពិតានតម្រូវការហិរញ្ញប្បទាន និងវាយតម្លៃហានិភ័យហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យម ដោយផ្អែកលើមូលដ្ឋាននៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
