ក្រមសីលធម៌វិជ្ជាជីវៈ

សំដៅដល់ច្បាប់ទូន្មាន ដែលត្រូវបានកំណត់ឡើងសម្រាប់ប្រភេទវិជ្ជាជីវៈនីមួយៗនៃឧស្សាហកម្មទេសចរណ៍ មានចរិតលក្ខណៈជាអភិសមាចារដោយ ភ្ជាប់ជាមួយនូវការអប់រំ តម្រែតម្រង់ និងពន្យល់ណែនាំប្រតិបត្តិករទេសចរណ៍ ក្នុងគោលបំណងលើកកំពស់ចរិយាមារយាទល្អប្រពៃ ការគោរពអនុវត្តសីលធម៌វិជ្ជាជីវៈ។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍