ក្រុមហ៊ុនចម្រុះ

គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងតាមគោលការណ៍ និងតាមបែបបទទាំងឡាយនៃនីតិក្រុមហ៊ុនពាណិជ្ជកម្ម ហើយដែលដើមទុន ត្រូវបានកាន់កាប់រួមគ្នាដោយនីតិបុគ្គល ឬរូបវន្តបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ ។ កាលណាភាគកម្មលាភសាធារណៈលើសពី ៥១ភាគរយ នៃដើមទុន ឬសិទ្ធិបោះឆ្នោត ក្រុមហ៊ុនចម្រុះត្រូវបានចាត់ទុកជាសហគ្រាសសាធារណៈ ។

ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាល អនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០០៦ ស្ដីពីការផ្តល់សេវាសាធារណៈ