ខេត្តឡើង

ទីខេត្តដែលមានខេត្តចំណុះជាច្រើនទៀត។ ពាក្យនេះត្រូវបាន គេប្រើនៅក្រោយសម័យអង្គរ។ ឧទាហរណ៍ ឧកញ៉ាសួគ៌ាលោក ដែលជាចៅហ្វាយខេត្តពោធិ៍សាត់ មានខេត្តចំណុះចំនួន៣ គឺខេត្តក្រគរ ខេត្តក្រង និងខេត្តខ្លុង។

ដកស្រង់ចេញពីបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវអនុម័ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤