គណនីទោលរតនាគារ
សំដៅដល់ប្រព័ន្ធនៃការគ្រប់គ្រង និងប្រមូលផ្តុំគណនីធនាគារ ឬសាច់ប្រាក់របស់រាជរដ្ឋាភិបាលដែលស្ថិតក្រោមរចនាសម្ព័ន្ធនិងការគ្រប់គ្រងតែមួយគត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈគណនេយ្យករសាធារណៈ។ គណនីទោលរតនាគារ ត្រូវបានប្រើប្រាស់ក្នុងការប្រមូលផ្តុំធនធានរបស់រដ្ឋ សម្រាប់ធានាដល់ប្រសិទ្ធភាពនៃការទូទាត់ចំណាយរបស់រដ្ឋ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
