គណនេយ្យករគណនីពិសេសរតនាគារ

សំដៅដល់ភ្នាក់ងាររបស់រដ្ឋដែលទទួលបន្ទុកលើកិច្ចការទទួលនិងគ្រប់គ្រងចំណូល ទូទាត់ចំណាយ រក្សាទុកដាក់និងគ្រប់គ្រងសាច់ប្រាក់ កាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ថវិកានិងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការអនុវត្តគណនីពិសេសរតនាគារ។ គណនេយ្យករគណនីពិសេសរតនាគារ ត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានរតនាគារជាតិ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤