គណនេយ្យកររតនាគារ
សំដៅដល់គណនេយ្យករសាធារណៈដែលបំពេញមុខងារនៅអគ្គនាយកដ្ឋាន រតនាគារជាតិ។ គណនេយ្យកររតនាគារ រួមមាន គណនេយ្យកររតនាគារកណ្តាល និងគណនេយ្យកររតនាគាររាជធានីខេត្ត។ គណនេយ្យកររតនាគារទទួលបន្ទុកលើការងារហិរញ្ញវត្ថុនិងគណនេយ្យរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំងមានមុខងារធ្វើមជ្ឈការតួលេខនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យ និងរបាយការណ៍ថវិកា និងហិរញ្ញវត្ថុរបស់អង្គភាពដទៃទៀត ដើម្បីរៀបចំរបាយការណ៍ថវិកានិងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់រដ្ឋ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
