គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ឬគណនេយ្យភាពពីលើទៅក្រោម (Accountability to Citizens or Downward Accountability)

សំដៅទៅលើខ្សែគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឧទាហរណ៍ រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី កុមារ ក្រុមជនងាយរងគ្រោះ និងជនជាតិដើមភាគតិច និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព រដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំឱ្យមានយន្តការសម្រាប់ការចូលរួមប្រជាពលរដ្ឋនៅក្នុងដំណើរការរៀបចំ និងអនុវត្តផែនការនិងថវិកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំឱ្យមានយន្តការសម្រាប់ការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩