គណនេយ្យភាព
សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលដទៃទៀត ចំពោះមុខងារ និងភារកិច្ចពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធរបាយការណ៍។ ភ្ញាក់ងារអនុវត្តថវិកាជាតិ ដែលមានអាណាប័កនិងគណនេយ្យករសាធារណៈ ត្រូវទទួលខុសត្រូវចំពោះសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្រោមសិទ្ធិអំណាចដែលផ្តល់ដោយច្បាប់។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
