គ្រោះថ្នាក់ការងារ
សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យនិងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឱ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុកជាហានិភ័យការងារ។
ដកស្រង់ចេញពីច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ) ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩