ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
សំដៅដល់ចំណូលពីការលក់ ឬ ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ, ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសម្បទានសេវាសាធារណៈ ចំណូលពីធនធានធម្មជាតិ, និងចំណូលផ្សេងៗទៀត ដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ។
ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
