ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

សំដៅដល់ចំណូលទទួលបានពីការចាត់ចែង ការធ្វើអាជីវកម្ម ផលបានពីសម្បទានលើទ្រព្យសម្បត្តិរដ្ឋ និងចំណូលពីទ្រព្យសម្បត្តិរដ្ឋផ្សេងទៀត ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវអនុលោមតាមច្បាប់ស្តីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់ រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀត ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ