ចំណូលពីការផាកពិន័យ

ជាចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានមកពីការពិន័យអន្តរការណ៍ចំពោះការប្រព្រឹត្តល្មើសនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ការពិន័យជាប្រាក់ចំពោះការមិនគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធនានា រួមទាំងការប្រាក់លើទឹកប្រាក់ផាកពិន័យ ដែលអនុវត្តដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច។

ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២