ឆ្នាំភាគទាន
សំដៅដល់ចំនួនឆ្នាំដែលសមាជិក ប.ស.ស.បានបង់ភាគទានក្នុងផ្នែកប្រាក់សោធន ឆ្នាំភាគទានត្រូវបានគណនាដោយយកចំនួនខែដែលសាមីជនបានបង់ភាគទានផ្នែកប្រាក់សោធនចែកនឹង១២(ដប់ពីរ)។ ផលចែកនៃឆ្នាំភាគទានត្រូវបង្កើន បើសំណល់លើសពី៦(ប្រាំមួយ)ខែ ឬត្រូវបន្ថយ បើសំណល់ត្រឹម៦(ប្រាំមួយ)ខែចុះ។
ឧទាហរណ៍ បើគណនាឃើញ២៥ឆ្នាំ៧ ខែឆ្នាំភាគទានត្រូវស្មើ២៦ ឬបើ២៥ឆ្នាំ៦ខែ នោះឆ្នាំភាគទានស្មើ២៥។
ដកស្រង់ចេញពីច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ) ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩