ដាតទុម (Datum)

សំដៅដល់សំណុំចំណុចយោងស្ថិតលើផ្ទៃផែនដី ដែលចេញពីនោះ ទីតាំងនីមួយៗត្រូវបានវាស់វែង កំណត់ឡើង និងត្រូវបានភ្ជាប់ជាមួយគំរូម៉ូដែលនៃរូបរាងរបស់ផែនដី(គឺអេលីបសូអ៊ីដយោង) សម្រាប់ប្រើក្នុងការកំណត់នូវប្រព័ន្ធនិយាមកាភូមិសាស្ត្រនិងរយៈកម្ពស់។ ដាតទុមមានពីរប្រភេទគឺ

(១) ដាតទុមផ្ទៃរាប ត្រូវបានប្រើសម្រាប់រៀបរាប់ពីចំណុចមួយនៅលើផ្ទៃផែនដី ជារយៈទទឹងនិងរយៈបណ្តោយ ឬជានិយាមការផ្សេងទៀត។ និង

(២) ដាតទុមកម្ពស់ ប្រើសម្រាប់ការវាស់វែងរយៈកម្ពស់ឬជម្រៅ។

ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី០១ ខែកុម្ភៈ​ឆ្នាំ២០១៦ ស្ដីពីការគ្រប់គ្រងលើការវាស់វែងនិងការផលិតផែនទី និងលើកអាជីវកម្មវាស់វែង និងផលិតផែនទី