ដីកាអម

គឺជាឯកសាររដ្ឋបាលដែលឃុំ សង្កាត់រៀបចំឡើងផ្ញើអមភ្ជាប់ជាមួយសំណុំ លិខិត ដែលត្រូវផ្ញើចេញទៅឱ្យអង្គភាព ក្រសួង ស្ថាប័នណាមួយ ដោយមានកត់ត្រា ឈ្មោះ និងចំនួនលិខិត(ឯកសារ)លើដីកាអមនោះ។ ឃុំ សង្កាត់ប្រើដីកាអម ដើម្បីជៀសវាងការបាត់បង់ឯកសារដែលរដ្ឋបាលឃុំ សង្កាត់ផ្ញើចេញ។

ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់