ដំណាក់កាលជម្រះបញ្ជីចំណាយ
គឺជាដំណាក់កាលដែលក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់អំពីភាពពិតប្រាកដនៃបំណុល កំណត់ទឹកប្រាក់ចំណាយ បញ្ជាក់ថាសេវាបានបំពេញចប់សព្វគ្រប់ ប្រមូលសក្ខីបត្រ រៀបចំរបាយការណ៍ចំណាយ ផ្ទៀងផ្ទាត់កិច្ចសន្យាកំណត់ហេតុប្រគល់ទទួល លិខិតយុត្តិការពាក់ព័ន្ធ និងដោយអនុលោមតាមទិដ្ឋាការធានាចំណាយ ព្រមទាំងបទប្បញ្ញត្តិជាធរមាន បន្ទាប់ពីដំណាក់កាលអនុវត្តកិច្ចលទ្ធកម្មឬសកម្មភាព ត្រូវបានអនុវត្តរួចរាល់។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣