តម្រូវការយេនឌ័រ (Gender Need)

បែងចែកជាពីរ គឺតម្រូវការយេនឌ័រចំពោះមុខ និងតម្រូវការយេនឌ័រជាយុទ្ធសាស្ត្រ។

  • តម្រូវការយេនឌ័រចំពោះមុខ សំដៅលើតម្រូវការ ឬសេចក្តីត្រូវការរបស់បុរស និងស្រ្តីសម្រាប់បំពេញនូវជីវភាពរស់នៅប្រចាំថ្ងៃ។
  • តម្រូវការយេនឌ័រជាយុទ្ធសាស្ត សំដៅដល់ធនធាន – សម្ភារៈ ឧបករណ៍ សេវាកម្ម ឬសកម្មភាពនានាដែលអាចជួយពង្រីកឱកាស បង្កើនការចូលរួម ឬគ្រប់គ្រងតួនាទីយេនឌ័ររបស់បុរសនិងស្រ្តី និងការងារ ។ នៅពេលដែលតម្រូវការទាំងនោះត្រូវបានបំពេញ អំណាចនៃទំនាក់ទំនងរវាងបុរសនិងស្រ្តី និងការបែងចែកការងារតាមយេនឌ័រពិតជាអាចកែប្រែបានច្រើន ហើយអាចជួយរួមចំណែកលើកកម្ពស់សមភាពយេនឌ័រថែមទៀតផង។ តម្រូវការយេនឌ័រជាយុទ្ធសាស្ត្រ អាចប្រើប្រាស់រយៈពេលយូរជាងធម្មតា ហើយមើលមិនសូវឃើញជារូបរាងច្បាស់លាស់ទេ ដូចជាការផ្ដល់នូវឱកាសទទួលបានតំណែងក្នុងឆាកនយោបាយ តំណែងក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ការលុបបំបាត់ឧបសគ្គផ្លូវច្បាប់ ក៏ដូចជាការរើសអើងនៃសិទ្ធិកាន់កាប់ដីធ្លី ឬឥណទានជាដើម។ ដោយសារទំនាក់ទំនង តួនាទី និងសិទ្ធិអំណាចដែលសង្គម សហគមន៍ និងគ្រួសារបានផ្ដល់ដល់ស្ត្រី បុរសមានលក្ខណះខុសគ្នា ដូចនេះសេចក្តីត្រូវការរបស់ពួកគេក៏មានលក្ខណះខុសគ្នាទៅតាមនោះដែរ ។ ដូច្នេះ៖ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹង និងវិភាគបែងចែកឱ្យបានច្បាស់ពីតម្រូវការទាំងនោះ ដើម្បីធ្វើឱ្យកម្មវិធី គម្រោងនិងផែនការអភិវឌ្ឍន៍នានា បានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ស្រ្តីនិងបុរសនៅក្នុងសហគមន៍ និងមូលដ្ឋាន ។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩