តម្លាភាព
សំដៅដល់រាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងព័ត៌មាន គោលការណ៍ និងនីតិវិធី ទាំងឡាយពាក់ព័ន្ធនឹងថវិកា ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលត្រូវផ្សព្វផ្សាយទាន់ពេល ជូនដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងសាធារណជន ស្របតាមការកំណត់នៃបទប្បញ្ញត្តិ ជាធរមាន។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
