តុល្យភាពហិរញ្ញវត្ថុ
សំដៅដល់តុល្យភាពរវាងធនធាននិងបន្ទុករបស់រដ្ឋក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនិងច្បាប់ហិរញ្ញវត្ថុកែតម្រូវ។ តុល្យភាពហិរញ្ញវត្ថុត្រូវបានធានាតាមរយៈទំនាក់ទំនងរវាងតុល្យភាពថវិកានិងការធ្វើហិរញ្ញប្បទានរបស់រដ្ឋ។ ក្នុងករណីមានអតិរេកថវិកា រដ្ឋអាចប្រើប្រាស់អតិរេកថវិកាសម្រាប់ដោះស្រាយតម្រូវការហិរញ្ញប្បទានឬ ក្នុងករណីមានឱនភាពថវិកា រដ្ឋត្រូវប្រើប្រាស់ប្រភពហិរញ្ញប្បទានសម្រាប់បំពេញឱនភាពថវិកា។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
