តំបន់កសិកម្ម

សំដៅដល់តំបន់ដែលមានមុខងារចម្បងសម្រាប់វិស័យកសិកម្ម ដូចជាវាលស្រែ ចម្ការ សួនបន្លែកសិដ្ឋានចិញ្ចឹមសត្វ ថ្នាលបណ្តុះកូនឈើ កន្លែងចិញ្ចឹមត្រីបង្គារ ក្តាម សិប្បកម្មបម្រើដល់កសិកម្ម។ល។ តំបន់នេះអាចសាងសង់លំនៅឋានរបស់កសិករ។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍និងមានសន្ទស្សន៍ប្រើប្រាស់ដីកំណត់ដោយអនុក្រឹត្យនេះ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥