តំបន់ការពារ
សំដៅដល់តំបន់ធម្មជាតិនិងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឲ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ ការអប់រំ និងការកម្សាន្ត ដូចជាឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដីសើម តំបន់ជីវធម្មជាតិ។ល។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥