តំបន់វប្បធម៌និងសាសនា
សំដៅដល់តំបន់ដែលមានមុខងារចម្បងសម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងសាសនា ដូចជា ប្រាសាទ វត្តអារាម វិហារសាសនា សាលារៀន សារមន្ទីរ ទីលានកីឡា កន្លែងសិប្បកម្មចម្លាក់ សាលាឆទាន ពុទ្ធិកសាកលវិទ្យាល័យ។ល។តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដីកំណត់ដោយអនុក្រឹត្យនេះ។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥