ថវិកា

សំដៅដល់ផែនការហិរញ្ញវត្ថុរបស់រដ្ឋ ដែលត្រូវបានអនុម័តនៅក្នុងច្បាប់ហិរញ្ញវត្ថុ រួមមាន ការគ្រោងចំណូលនិងចំណាយ ការខ្ចី និងការធ្វើហិរញ្ញប្បទានបំពេញតុល្យភាពថវិកា ដើម្បីសម្រេចសមិទ្ធកម្មដែលបានគ្រោងទុក។ចំណូលទាំងអស់ ត្រូវវិភាជសម្រាប់រាល់មុខសញ្ញាចំណាយទាំងអស់។ ថវិកាដែលត្រូវបានអនុម័តក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ជាមូលដ្ឋានក្នុងការបញ្ជាចំណាយ។ចំណូលនិងចំណាយទាំងអស់ ត្រូវកត់ត្រាក្នុងគណនីទោលរតនាគារ។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ