ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប)

ជាអង្គភាពរដ្ឋបាល និងបច្ចេកទេសផ្ដល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការបញ្ជាក់លើរាល់ការស្នើសុំទូទាត់ចំណាយ (១) សេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និង(២) សេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រែក្លាយពីទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ទៅជាទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣