ទុព្វលភាព
សំដៅដល់ការបាត់បង់សមត្ថភាពការងារ ដែលមិនបណ្តាលមកពីហានិភ័យការងារ។ អាចត្រូវចាត់ទុកជាជនដែលទទួលរងទុព្វលភាព លុះត្រាតែសាមីជនជាសមាជិក ប.ស.ស. មានជំងឺឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូលឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ក្រីក្ររបស់ព្រះរាជាណាចក្រកម្ពុជា។
ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ)
