ទេសចរ

សំដៅដល់បុគ្គលទាំងឡាយ ជាជនជាតិកម្ពុជា ឬ ជនបរទេសដែលមកដល់តំបន់ផ្សេង ក្រៅពីបរិយាកាសប្រក្រតីរបស់គេ ស្នាក់នៅទីនោះចាប់ពីមួយយប់ឡើងទៅ និងមិនលើសពីរយៈពេលដែលកំណត់ដើម្បីសម្រាកលំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ព្រមទាំងមិនទាក់ទងដល់គោលបំណងតាំងទី លំនៅ ឬ ធ្វើសកម្មភាពណាមួយដែលទទួលបានប្រាក់កម្រៃនៅទីនោះ ។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍