ទ្រព្យសម្បត្តិរដ្ឋ
សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់ នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
