និយ័តកម្មគណនេយ្យ

សំដៅដល់ការកត់ត្រាកែតម្រូវលេខនាគណនេយ្យដែលបានកត់ត្រាខុស និងការកត់ត្រាប្រតិបត្តិការចំណូលឬចំណាយជាស្ថាពរដែលពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មនានា ព្រមទាំងការកត់ត្រាបន្ថែមនូវប្រតិបត្តិការគណនេយ្យផ្សេងទៀតដែលពាក់ព័ន្ធនឹងការបិទបញ្ជីគណនេយ្យ ការបូកសរុបតួលេខ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណនេយ្យករសាធារណៈ ដើម្បីធានាឱ្យបាននូវការគោរពតាមស្តង់ដាគណនេយ្យសាធារណៈកម្ពុជានិងអន្តរជាតិ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣