និវាសនជន

ក្នុងករណីដែលប្រើចំពោះនិយោជិត អ្នកជាប់ពន្ធ ឬរូបវន្តបុគ្គល មានន័យថា ដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។

ដកស្រង់ចេញពីប្រកាសស្តីពីពន្ធលើប្រាក់បៀវត្ស០៣ ខែមេសា ឆ្នាំ២០១៥