នីតិបុគ្គលដទៃទៀតដែលទទួលផលប្រយោជន៍ពីថវិការដ្ឋ

សំដៅដល់តួអង្គឬអង្គភាពដទៃទៀតឬអង្គភាពមិនស្វែងរកប្រាក់ចំណេញនិងមិនចំណុះក្រសួង ស្ថាប័ន ដែលមិនមែនជារដ្ឋបាលសាធារណៈដោយទទួលបានថវិកាមួយចំនួនពីថវិការដ្ឋ និងឥណទានមួយចំនួនក្រៅពីថវិការដ្ឋ ដើម្បីអនុវត្តការងាររបស់ខ្លួន ជាអាទិ៍គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គណៈគ្រូពេទ្យកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣