បុគ្គលិកអប់រំ

សំដៅដល់បុគ្គលិកអប់រំទាំងអស់ដែលត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមានទាំងបុគ្គលិកបម្រើការងារនៅការិយាល័យអប់រំ យុវជននិងកីឡា និងបុគ្គលិកបម្រើការងារនៅគ្រឹះស្ថានសិក្សាសាធារណៈនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ដកស្រង់ចេញពីអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣