ប្រព័ន្ធគ្រប់គ្រងគុណផល

សំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗដែលរៀបចំឡើងដើម្បីសម្រេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារ និងមន្ត្រី មានដូចជា ការបង្កើតវត្ថុបំណងនិងទិសដៅការងារការពិពណ៌នាមុខតំណែង ផែនការការងារប្រចាំឆ្នាំ ការព្រមព្រៀងអនុវត្ត ការងារប្រចាំឆ្នាំរបស់មន្ត្រី ដែលទាំងអស់នេះជាការងារសំខាន់នៃការគ្រប់គ្រងការងារប្រចាំថ្ងៃ។ ប្រព័ន្ធគ្រប់គ្រងគុណផលមានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការនៃការគ្រប់គ្រងធនធានមនុស្សដូចជាការកំណត់ពីតម្រូវការអភិវឌ្ឍសមត្ថភាពនិងការគិតគូរលើការវិវឌ្ឍអាជីព។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥