ប្រវត្តិសមត្ថភាពការងារ
សំដៅដល់បញ្ជីដែលពិពណ៌នាអំពីចំណេះដឹង ជំនាញ លទ្ធភាពបទពិសោធ និងឥរិយាបថការងាររបស់បុគ្គល ដែលចាំបាច់សម្រាប់បំពេញការងារប្រកបដោយជោគជ័យ។ ប្រវត្តិសមត្ថភាពការងារជាទូទៅមានបញ្ជាក់អំពីប្រវត្តិការសិក្សា បទពិសោធការងារពាក់ព័ន្ធវគ្គបណ្តុះបណ្តាលលើជំនាញ និងការប៉ិនប្រសប់ដែលត្រូវបានទទួលស្គាល់ ព្រមទាំងលក្ខណសម្បត្តិផ្ទាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិល ( ការធ្វើការងារជាក្រុម ការបត់បែនតាមសភាពជាក់ស្ដែង និងទំនាក់ទំនងអន្តរបុគ្គលជាដើម )។
ដកស្រង់ចេញពីគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ចុះថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៣