ប្រាក់វិភាជន៍គ្រួសារ
គឺជាប្រាក់ប្រចាំខែ ដែលត្រូវផ្ដល់ជូនមន្ត្រីរាជការជាមេគ្រួសារ សម្រាប់ប្រពន្ធ កូននិងកូនចិញ្ចឹមស្របច្បាប់ នៅក្នុងបន្ទុក។ប្រាក់វិភាជន៍សម្រាប់កូនផ្តល់ជូនរហូតដល់អាយុ ២១ឆ្នាំ។
ដកស្រង់ចេញពីព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា២៥ នៃព្រះរាជក្រឹត្យ លេខ នស/រកត/១២០១/៤៥០ ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០០១ ស្តីពីបៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំ នៃបៀវត្សរបស់ មន្ត្រីរាជការស៊ីវិល ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤