ផែនការធនធានមនុស្ស
សំដៅដល់ការគិតទុកមុននូវតម្រូវការធនធានមនុស្សក្នុងពេលបច្ចុប្បន្ននិងអនាគត ដើម្បីសម្រេចលទ្ធផលរំពឹងទុករបស់ក្រសួងស្ថាប័ន។ ផែនការធនធានមនុស្សត្រូវផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិរបស់ក្រសួង ស្ថាប័ន។ ផែនការធនធានមនុស្សនឹងជួយសម្រួលដល់ក្រសួង ស្ថាប័នក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្រងឯកសារស្តីពីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្សនឹងណែនាំលម្អិតពីជំហាន និងនីតិវិធី និងពេលវេលាក្នុងការធ្វើផែនការនិងការអនុវត្តផែនការធនធានមនុស្ស ( ឧទារហណ៍: ការជ្រើសរើសមន្ត្រីថ្មី ការពង្រាយមន្ត្រី និងការចូលនិវត្តន៍ជាដើម)
ដកស្រង់ចេញពីគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ចុះថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៣