ផ្នែកជួរមុខ

គឺជាផ្នែកដែលត្រូវធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់សេវា។ ដើម្បីឱ្យផ្នែកជួរមុខ មានសមភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូន អ្នកប្រើប្រាស់សេវា មន្ត្រីរាជការ ឬភ្នាក់ងារដែលបម្រើ ការងារនៅក្នុងផ្នែកនេះ ត្រូវតែយល់ដឹងជារួម និងតាមវិស័យជំនាញនូវសេវាសាធារណៈនោះ និងត្រូវមានអាកប្បកិរិយាល្អ យកចិត្តទុកដាក់ចំពោះសេចក្តីត្រូវការ និងជួយបំភ្លឺចម្ងល់ផ្សេងៗរបស់អ្នកប្រើប្រាស់សេវា។

ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាល អនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០០៦ ស្ដីពីការផ្តល់សេវាសាធារណៈ